Month: August 2013

ការធ្វើអំពើល្អ

គេនិយាយ​​ថា “ការ​ល្អ​ដែ​ល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​គេ​ភ្លេច​នៅ​ថ្ងៃស្អែក ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ចូរ​កុំឈប់​ធ្វើ​​ការ​​ល្អ​ឡើយ”។​ ខ្ញុំ​ចូល​ចិត្ត​ពាក្យ​មួយ​ឃ្លា​នេះ ព្រោះ​វា​ជា​ការ​ក្រើន​រំឭក​ដ៏​ប្រសើរ។​ ក្នុង​ព្រះ​គម្ពីរ​កិច្ចការ លោក​លូកា​បាន​និយាយ​សង្ខេប អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​លើ​ផែន​ដីថា “ទ្រង់​​បា​ន​​យាង​​ចុះ​ឡើង​ធ្វើ​ការ​ល្អ”(១០:៣៨)។

ពេល​​ដែល​ព្រះ​​គម្ពីរ​បង្គាប់​ឲ្យ​យើង”ធ្វើ​​ការ​​ល្អ” តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ខ្លះ​? ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​កា​រ​ល្អ ដោយ​បង្រៀន ​ប្រោស​ជម្ងឺ​ ប្រទាន​អាហារ និង​កម្សាន្ត​ចិត្ត​ជន​ទាំង​ឡាយ ។​ ព្រះ​យេស៊ូវ​បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ល្អឥ​ត​ខ្ចោះ ហើយ​ទ្រង់​បាន​​ត្រាស់​​ហៅ​​អ្នក​​ដើរ​​តាម​​ទ្រង់ ឲ្យ​​​បំពេញ​​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ ដែល​​​រាប់​​​​​បញ្ចូល​ទាំង​អ្នក​ដែល​ស្អប់​ពួក​គេ​ផង​ដែរ ​គឺ​ដូច​ដែល​មាន​ចែង​ថា “ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា”(ម៉ាថាយ​ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។​ ពួក​គេ​ត្រូ​វ​បម្រើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ​ដោយ​មិន​រំពឹង​ចង់​បាន​ការ​តប​ស្នងអ្វី​មក​វិញ​ឡើយ ។​

ជាង​នេះ​ទៅ​ទៀត អ្នក​ដើរ​តាម​ទ្រង់​ត្រូវ​ធ្វើ​ការ​ល្អ ជា​ពិសេស​ដល់​គ្រីស្ទ​បរិស័ទ​ឯ​ទៀត តាម​ឱកាស​ដែល​ខ្លួន​មា​ន(កាឡាទី ៦:១០)។​ ពួក​គេ​មិន​ត្រូវ​ភ្លេច​ធ្វើ​ការ​ល្អ និង​ចែក​ចាយ​នូ​វ​អ្វី​ដែល​ខ្លួន​មាន ដល់​អ្នក​ដទៃ ដោយ​សារ​តែ​ការ​បៀត​បៀន ភាព​អាត្មា​និយម និង​ការ​ជាប់​រ​វល់​ឡើយ(ហេព្រើ ១៣:១៦)។​

ដើម្បី​ឲ្យ​យើង​មាន​លក្ខណៈដូច​ព្រះ​អង្គ​សង្គ្រោះ និង​អ្នក​ដើរ​តាម​ទ្រង់​កាល​ពី​សម័យ​ដើម យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ថា “តើ​មាន​ការ​ល្អ​អ្វី​ខ្លះដែល​ខ្ញុំ​អា​ច​ធ្វើ​នៅ​ថ្ងៃ​នេះ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ?” ការ​ល្អ​ដែ​ល​យើង​ធ្វើ នឹង​បាន​​ក្លាយ​ជា​ដង្វាយ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​(ហេព្រើ ១៣:១៦) ហើយ​ការ​នោះនឹ​ង​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ទ្រង់(ម៉ាថាយ​ ៥:១៦)។​ - Marvin…